(បរទេស)៖ កំពូលតារាចម្រៀងស្រីរបស់សហរដ្ឋអាមេរិក Lady Gaga ដែលល្បីសុះសាយពេញពិភពលោក នៅពេលនេះបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន បន្ទាប់ពីស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំ។

ជាការកត់សម្គាល់ បទចម្រៀងថ្មីរបស់ Lady Gaga មានចំណងជើងថា «Stupid Love» ហើយបទនេះគឺជាចម្រៀទោលដំបូងរបស់នាងនៅដើមឆ្នាំ២០២០នេះ។ លើសពីនេះទៅទៀត បទ «Stupid Love» កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ដោយសង្កេតឃើញថា មានអ្នកចូលទស្សនារាប់លានដងត្រឹមរយៈពេលមិនដល់១ថ្ងៃ ជាពិសេសក៏កំពុង Trending លេខ១ ទូទាំងពិភពលោកក្នុង Youtube ផងដែរ។

តោះ! កុំឲ្យខាតពេលយូរ មកស្តាប់បទថ្មីរបស់ Lady gaga ដូចខាងក្រោម៖