(បែលហ្វាស់)៖ លោក Gianni Infantino ដែលជាប្រធានគ្រប់គ្រងបាល់ទាត់ពិពភលោក FIFA បានលើកឡើងថា មិនបដិសេធ ឬពន្យារពេលការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ ប្រកួតជម្រុះជើងឯកអឺរ៉ុប Euro 2020, World Cup 2022 និងកីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូ ឆ្នាំ២០២០ នោះទេ បើទោះបីជាកំពុងមានការរីករាលដាលជំងឺវីរុស COVID-19 នាពេលបច្ចុប្បន្នក៏ដោយ។

បើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក Infantino បានធ្វើការប្រកាលថា សម្រាប់ការប្រកួតបាល់ទាត់ Euro 2020 មិនមានការពន្យារពេលនោះទេ ខណៈក្រុមអង់គ្លេស ក៏ត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិវ៉េល ហើយការប្រកួតវគ្គជម្រុះរបស់ក្រុម ស្កុតឡេន អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ ត្រូវលេងវគ្គជម្រុះ Euro 2020 ផងដែរ។

ប្រធាន FIFA ខាងលើក៏បានទទួលស្គាល់ថា «បញ្ហាសុខភាព គឺមានលក្ខណៈសំខាន់ជាងការប្រកួតណាៗទាំងអស់។ តែលោកអំពាវនាវដល់កីឡាករទាំងអស់ធ្វើការជាក្រុម ដោយកុំមានការភ័យខ្លាច បើទោះបីជាស្ថិតក្នុងការប្រកួតដែលមានហានិភ័យខ្ពស់ក៏ដោយ»

ជុំវិញការភ័យខ្លាចអំពី COVID-19 ថ្មីៗនេះ ការប្រកួតលីគកំពូលនិងលីគទី២ នៅប្រទេសស្វីស ត្រូវបានបញ្ចប់ (លុបចោល), កីឡាករ Heung min-son ត្រូវបានដាក់នៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ក្រោយត្រឡប់ពីការវះកាត់ដៃពីប្រទេសកូរ៉េខាងត្បូង និងកីឡាកររវាងក្លឹប Newcastle និង West Ham ត្រូវបានដាក់បម្រាមមិនឲ្យចាប់ដៃគ្នានៅទីលានហ្វឹកហាត់ទៀតផង៕