(ក្រុងរ៉ូម)៖ ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី COVID-19 កំពុងតែធ្វើឲ្យប្រទេសនៅទូទាំងសកលលោកមានការព្រួយបារម្ភ និងកំពុងតែជះឥទ្ធិពល​ដល់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប Euro 2020 គ្រាដែលអុីតាលីជាទីដែលព្រឹត្តិការណ៍ចាប់ផ្តើមមុនគេ ផ្ទុះខ្លាំងពីជំងឺក៏កាចសាហាវមួយនេះ។

លោក Michele Uva សមាជិកគណៈកម្មាធិការប្រតិបត្តិ Uefa របស់អ៊ីតាលីបានប្រាប់ទូរទស្សន៍រដ្ឋ Rai ថា «យើងកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំ។ យើងកំពុងតាមដានប្រទេសជាច្រើនផងដែរដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ។ បាល់ទាត់ត្រូវតែធ្វើតាមបទបញ្ជារបស់ប្រទេសនីមួយៗ»

គួរបញ្ជាក់ផងថា អុីតាលី ជាប្រទេសមួយក្នុងចំណោម១២ ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2020 និងជាការចាប់ផ្តើមចេញពីពូល A ក្នុងប្រទេសនេះមុនគេផងដែរ ដោយប្រកួតបើកឆាក អ៊ីតាលីប ប៉ះតួកគី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ និងប៉ះក្រុមផ្សេងៗទៀតនៅថ្ងៃបន្តបន្ទាប់មានដូចជា៖
១២-មិថុនា៖ អុីតាលីជួបទួរគី (ពូល A)
១៧-មិថុនា៖ អុីតាលីជួបស្វ៊ីស (ពូល A)
២១-មិថុនា៖ អុីតាលី vs វេលស៍ (ពូល A)

ថ្ងៃទី-៤ ខែកក្កដា៖ វគ្គ ១/៤ ផ្តាច់ព្រ័ត្រដែលមានសក្តានុពលពាក់ព័ន្ធនឹងអង់គ្លេស អ្នកនាំពាក្យម្នាក់បាននិយាយថា «សម្រាប់ពេលនេះមិនចាំបាច់ផ្លាស់ប្តូរអ្វីទាំងអស់ តាមកាលវិភាគដែលបានគ្រោងទុកនោះទេ។ បញ្ហានេះនឹងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យជាប្រចាំ»

ការប្រកួតលីគកំពូលទាំង៥ នៅលីគអ៊ីតាលីកំពុងត្រូវបានគេបិទទ្វារនៅចុងសប្តាហ៍នេះក្នុងនោះមានទាំង Juventus និង Inter Milan នៅថ្ងៃអាទិត្យនេះផងដែរ ទោះបីជាអ្នកគាំទ្រ Juve មានសេរីភាពក្នុងការធ្វើដំណើរទៅកាន់ក្លិបបារាំង Lyon សម្រាប់ការប្រកួតក្របខណ្ឌ Champions League នារាត្រីថ្ងៃពុធក៏ដោយ៕