(សេអ៊ូល)៖ អាល់ប៊ុមចម្រៀងតូច ឬ Mini Album «Kill This Love» លក់បានដល់ទៅជាង១លានបន្ទះ ធ្វើឲ្យ BLACKPINK ក្លាយជាក្រុមចម្រៀងស្រីទី២ ដែលលក់អាល់ប៊ុមបានច្រើនបំផុតនៅក្នុងវិស័យ K-pop។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

អាល់ប៊ុម «Kill This Love» គឺជាអាល់ប៊ុមតូច ដែលមានចម្រៀងតែ៥បទប៉ុណ្ណោះ គឺបទ Kill This Love, Don't Know What to do, Kick it, Hope Not និង Ddu Ddu Ddu Remix ដោយលក់តាមរយៈ QQ Music បានចំនួន ៥៧១,៥៥១,Gaon ចំនួន ៣៣១,២១៧ , KuGou បាន ៧៨,៤៨៦, KuWo បាន ៧,៤៤៦, Oricon - KR ver បាន ១៣,៤២៣ សរុបបានដល់ទៅជាង១លាន តាមពីក្រោយក្រុមចម្រៀង Girls Generaltion។

គួរបញ្ជាក់ថា ការលក់អាល់ប៊ុម «Kill This Love» បានជាង១លាននេះ គឺសំដៅទៅលើការលក់ អាល់ប៊ុម និង ចម្រៀង ទាំង digital និង physical៕