(តូរីន)៖ ការប្រកួតបាល់ទាត់លីគកំពូលអុីតាលី Serie A ក្នុងសប្តាហ៍ទី២៦ ដែលមានការប្រកួតរវាងក្រុមខ្លាំង Juventus ប៉ះក្រុម Inter Milan ក្នុងការប្រជែងរកបាន ៣ពិន្ទុបន្ថែមនោះ នឹងធ្វើការប្រកួតបិទទ្វារកីឡដ្ឋាន Allianz ដោយមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាឡើយ ដោយហេតុផលការពារសុវត្ថិភាពក្នុងការរីករាលដាលវីរុស COVID-19 នៅប្រទេសអុីតាលីពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ Skysport នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ការប្រកួតរវាង Juventus ប៉ះ Inter ក្នុងសប្តាហ៍ទី២៦ ដែលនឹងធ្វើឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងក្របខណ្ឌ Serie A នឹងមិនមានការចូលរួមទស្សនាពីសំណាក់ក្រុមអ្នកគាំទ្រនោះទេ ដោយការប្រកួតទាំង៥ប្រកួតនៅលីគនេះ ក៏មិនមានការបើកទ្វារកីឡដ្ឋាននោះទេ ដោយសារការពារជំងឺឆ្លង COVID-19 បានកំពុងវាយប្រហារលើប្រទេសនេះ គ្រាដែលការប្រកួតពានលំដាប់ទី៣ ក៏បិទទ្វារដែរ។

Juventus បាននឹងកំពុងមាន ៦០ពិន្ទុ ឈរលើកំពូលតារាង គ្រាដែល Inter Milan មានតែ ៥៤ពិន្ទុឈរលេខរៀងទី៣ ខណៈវីរុស COVID-19 បាននឹងកំពុងមាន ៤០០ករណី និងមាន ១៤នាក់បានស្លាប់នៅប្រទេសអុីតាលី ហើយជំនួបរវាងក្រុម Udinese vs Fiorentina, AC Milan vs Genoa, Parma vs SPAL និង Sassuolo vs Brescia ក៏គ្មានអ្នកគាំទ្រនោះដែរ៕