(បរទេស)៖ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន CGTN បានឱ្យដឹងថា សិស្សានុសិស្សព្រមជាមួយនឹងលោកស្រីនាយក Deidre Neal នៃសាលាមធ្យមសិក្សា Alice deal ទីក្រុងវ៉ាស៊ីនតោន បានប្រារព្ធឡើងនូវការច្រៀងនូវចម្រៀងមួយបទជាភាសាចិន ដែលមានចំណងជើងថា «ខ្ញុំស្រលាញ់អ្នក, ប្រទេសចិន» អមជាមួយនឹងសេចក្ដីថ្លែងសារដ៏មានអត្ថន័យពីសំណាក់លោកគ្រូ យ៉ាន មីងជឺ ដែលជាជនជាតិចិនជូនទៅកាន់មនុស្សជាតិទាំងអស់ ដែលកំពុងតស៊ូទៅនឹងជម្ងឺមួយនេះ។

លោកស្រីក៏បានមានប្រសាសន៍ថា សិស្សានុសិស្សទាំងអស់នឹងតែងតែរង់ចាំផ្ដល់ជាកម្លាំងចិត្តគ្រប់ពេលវេលា ហើយក៏សង្ឃឹម និងជឿជាក់ថា ថ្ងៃកាន់តែល្អប្រសើរនឹងកើនឡើងចំពោះប្រជាជនចិនឡើងវិញជាក់ជាមិនខាន៕