(មែនឆេស្ទើ)៖ ការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅក្នុងជើងទី២ ពានរង្វាន់បាល់ទាត់លំដាប់ទី២ តំបន់អឺរ៉ុប Europa League 2019-2020 ក្រុមអង់គ្លេស Manchester United បានបំបាក់ក្រុម Club Bruges ក្នុងលទ្ធផល ៥-០ ហើយសរុបទាំងពីជើង ៦-១ ក្រោយស្មើគ្នា ១-១ កាលជើងទី១ ក្នុងវគ្គ ៣២ក្រុម ខណៈខ្សែបម្រើចំណូលថ្មី Ighalo រកបានគ្រាប់ដំបូងឲ្យក្រុមក្នុងការប្រកួតនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

ស្ថិតក្នុងការប្រកួតក្រុមខ្លាំងរបស់អង់គ្លេស Man Utd អាចរកបាន ៥គ្រាប់ដោយការធ្វើបានសម្រេចពីសំណាក់កីឡាករ Bruno Fernandes នៅនាទី ២៧ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ហើយខ្សែបម្រើ Ighalo រកបាននៅនាទី ៣៤ រួមជាមួយ McTominay បន្ថែមបាននៅនាទី ៤១ និងមិត្តរួមក្រុម Fred ធ្វើបានសម្រេច ២គ្រាប់ម្នាក់ឯងនៅនាទីចុងម៉ោង ហើយតាមរយៈលទ្ធនេះបានធ្វើក្រុមបិសាចក្រហម ឡើងទៅវគ្គ ១៦ក្រុមជាបន្តទៀត។

សម្រាប់ការចាប់ឆ្នោតវគ្គ ១៦ក្រុមនឹងធ្វើឡើងនាថ្ងៃទី ២០ខែមីនា ឆ្នាំ២០២០ ហើយការប្រកួតក៏និងធ្វើចាប់ពីថ្ងៃទី ៩ខែមេសា ឆ្នាំ២០២០ខាងមុខ ខណៈកាលពីរដូវកាលមុនពាននេះបានធ្លាក់ទៅក្រុម Chelsea ជាម្ចាសជើងឯកនិងមានក្រុម Sevilla រងជើងឯក៕