(បរទេស)៖ SBS Medianet បានសហការ​ជាមួយ Registar និងអាជ្ញាធរទេសចរណ៍​នៃប្រទេសថៃ រៀបចំការប្រគំតន្រ្តីដ៏ធំមួយមានឈ្មោះថា «2020 SONGKRAN SUPER FESTIVAL IN THAILAND»។ នេះបើតាមការដកស្រង់ចេញផ្សាយពី Page Register នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

តាមគម្រោង ការប្រគំតន្រ្តី «2020 SONGKRAN SUPER FESTIVAL» នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ នៅពហុកីឡដ្ឋាន Rajamangala National Stadium នាទីក្រុងបាងកក ប្រទេសថៃ។

កាន់តែពិសេស ការប្រគំតន្រ្តី «2020 SONGKRAN SUPER FESTIVAL» នេះ នឹងមានការចូលរួមសម្តែងពីក្រុមចម្រៀងកូរ៉េល្បី​ លំដាប់អន្តរជាតិ BLACKPINK និងក្រុមចម្រៀង ASTRO , GOLDEN CHILD ហើយក៏មានតារាចម្រៀងថៃ The Toys , F.HERO រួមជាមួយសិល្បករមកប្រទេសចិនផងដែរ៕