(លីយ៉ុង)៖ ក្រុមបាលទាត់ Lyon របស់បារាំងបានយកឈ្នះក្រុមអុីតាលី សេះបង្កង់ Juvetus ក្នុងលទ្ធផលផ្លូវការ ១-០ នៃជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ នារាត្រីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

យ៉ាងណាមិញនេះ នេះជាជ័យជម្នះតែម្តងគត់ ក្នុងចំណោមប្រវត្តិជួបគ្នា ៤លើកនៅ UEFA Champions League មិនដែលស្មើ និងចាញ់ដល់ទៅ ៣ដងនាពេលកន្លងមក ហើយក៏ជាជ័យជម្នះលើកដំបូងផងដែរក្នុងវគ្គចាញ់-ធ្លាក់ គិតចាប់តាំងពីឆ្នាំ២០១២។

កីឡាករ Lucas Tousart ជាអ្នករកបានជ័យជម្នះ ១-០ នៅនាទីទី៣១ ដែលធ្វើឲ្យ Lyon មាន ១គ្រាប់ក្នុងដៃមុនពេលចាប់ផ្តើមជើងទី២ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅទឹកដីនៃកីឡដ្ឋាន Allianz ដែលទាមទារឲ្យក្រុមរបស់លោក Maurizio Sarri ត្រូវរកឲ្យបាន ១-០ វិញក្នុងរយៈពេល ៩០នាទីដាច់ខាត ប្រសិនចង់ប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយនៅ UCL៕