(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់របស់លីគអង់គ្លេស Manchester City បានវាយបកយកឈ្នះក្រុមអេស្ប៉ាញ Real Madrid ក្នុងលទ្ធផល ២-១ ក្នុងជើងទី១ វគ្គ ១៦ក្រុមដែលការប្រកួតនេះធ្វើឡើងនាទឹកដីម៉ាឌ្រីដ ខណៈក្រុមបារាំង Lyon បានយកឈ្នះក្រុម Juventus ១-០ ដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០។

គ្រាប់ជ័យជម្នះរបស់ក្រុមភ្ញៀវ Man City រកបានដោយខ្សែបម្រើ Kevin De Bruyne នៅនាទី៨៣​ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេច ហើយកីឡាករ Gabriel Jesus រកបាននៅនាទី៧៨ ក្រោយពេលក្រុមខ្លាំង Real Madrid បានធ្វើការនាំមុខមុននៅតង់ទី១ ដោយខ្សែប្រយុទ្ធ Isco នៅនាទី៦០ ខណៈខ្សែការពារ Sergio Ramos ត្រូវបានកាតក្រហមនៅនាទី៨៦។

តាមរយៈលទ្ធផល ២-១ នេះក្រុម Man City នឹងត្រូវបន្តប្រជែងជាមួយក្រុមខ្លាំង Real Madrid នៅជើងទី២ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០​ ខាងមុខក្នុងពេលដែល Juventus ត្រូវបើកទ្វារផ្ទះទទួលក្រុម Lyon នៅទឹកដីតូរីន ដោយក្រុមទាំងពីរបានបញ្ចប់ត្រឹម ១-០ នៅជើងទី១ នាទឹកដីប្រទេសបារាំង៕