(ចិន)៖ រថយន្ដក្រុងចំនួន ១០៥គ្រឿង ដែលត្រូវបានផលិតដោយក្រុមហ៊ុនរថយន្ដក្រុង ជៀងស៊ីខាម៉ា ពេលនេះត្រូវបានបញ្ជូនទៅទីផ្សារ នៅឯតំបន់ភូមិភាគមជ្ឈឹមបូព៌ា កាលពីថ្ងៃពុធកន្លងទៅ ដែលនេះជាការបញ្ជាទិញទំនិញ សម្រាប់បញ្ចូនទៅទីផ្សារក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសជម្ងឺកូរ៉ូណាមក។ នេះ​បើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ថ្ងៃទី២៤ថ្មីៗនេះ។

លោក លីហាន អគ្គនាយករងនៃក្រុមហ៊ុនរថយន្ដក្រុង ជៀងស៊ីខាម៉ា បានជម្រាបឲ្យដឹងថា ក្រុមហ៊ុនបានទទួលការកម្មង់ជាលើកដំបូងសម្រាប់ឆ្នាំ២០២០ នេះតាំងពីចុងឆ្នាំ២០១៩មកម៉្លេះ ដែលជាការកម្មង់រថយន្តក្រុងចំនួន ៥០០គ្រឿង ទៅទីផ្សារខាងប៉ែកអារ៉ាប់ប៊ីសាអូឌីត។ លោកក៏បានបន្តឲ្យដឹងទៀតថា ដំណើរការងារផលិតកម្មទាំងមូល កំពុងដំណើរការបានយ៉ាងរលូននាពេលបច្ចុប្បន្ននេះ ដែលខាងក្រុមការងារបានបញ្ចប់ការផលិត សម្រាប់ចំនួនកម្មង់រថយន្តក្រុងលើកដំបូងនេះអស់ ១០៥គ្រឿង រួចរាល់ទៅហើយ។ ក្រុមហ៊ុនរបស់លោកក៏ត្រូវបានគេដឹងថា គឺស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូងបង្អស់ ដែលបានសម្រេចបន្តកិច្ចការងារឡើងវិញតាំងពីថ្ងៃ១០ ខែកុម្ភៈមកម៉្លេះ។ ចំពោះបុគ្គលិកក្រុមការងារនាបច្ចុប្បន្ននេះ លោកមានការបែងចែក​របៀបរៀបរយនៃការផលិតចំនួនពីរវេន ដើម្បីជាកិច្ចធានាកម្រិតផលិតកម្មពីការបញ្ជាទិញ របស់អតិថិជនដើម្បីផ្ដល់ជូនឲ្យពួកគេឲ្យទាន់ពេលវេលា៕