(មែនឆេស្ទើ)៖ យោងតាមការចេញផ្សាយដោយ The​ Sun នាថ្ងៃទី ២៥ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់អ្នកចាត់ទូទៅក្រុម Manchester United លោក Ole Solskjaer និងនៅបន្តដឹកនាំក្រុមជាបន្តនៅរដូវកាល ២០២០-២០២១ ហើយនិងទទួលបានទឹកបា្រក់ប្រមាណ ២៥០លានផោន ក្នុងការបែងចែកទិញកីឡាករចំណូលថ្មីមករួមក្រុមដែលកំពុងខ្វះខាតនារដូវកាលនេះ ដោយមានលោក Woodward ជាប្រធានក្លិបនាពេលបច្ចុប្បន្នស្ថិតលីគកំពូលអង់គ្លេស Premier League។

លោក Woodward បានបន្តកិច្ចព្រមព្រៀងជាមួយលោក Ole Solskjaer ក្នុងដឹកនាំក្រុមបិសាចក្រហមជាថ្មីទៀតនៅរដូវកាលលីគអង់គ្លេស Premier League 2020-2021 ហើយក្នុងនោះកីឡាករដែលក្លិបបានកំពុងតែចាប់អារម្មណ៍ទិញយកនោះមានខ្សែបម្រើវ័យក្មេង Jadon Sancho បានក្លាយជាគោលដៅធំមួយ​ដែលមានតម្លៃប្រមាណ ១០០លានផោនដែលបច្ចុប្បន្នលេងឲ្យក្លិប Borussia Dortmund របស់អាល្លឺម៉ង ខណៈក៏នៅមានខ្សែបម្រើ James Maddison , Jack Grealish និងខ្សែប្រយុទ្ធ Dominic Calvert Lewin របស់ក្រុម Everton ដែលជាគោលដៅបន្ទាប់។

បើតាមឲ្យដឹងពីលោក Woodward កាលពីថ្ងៃទី ២៥ខែកុម្ភៈ នេះក៏ជាការបញ្ជាប់ពាក្យចចាមរាមមួយចំនួនដែលមានតំណឹងថាលោក Mauricio Pochettino និងលោក Max Allegri អាមមានភាគរយនិងមកជំនួបកន្លែងលោក Ole Solskjaer ខណៈដែលលោកបានកំពុងតែដឹងនាំក្រុមនេះប្រជែងរកតំណែងល្អ Premier League និងពាន Europa League , FA Cup គ្រាដែលលោក Ole បានចំណាយត្រឹមតែ ២១០លានផោន ក្នុងរដូវកាល ២០១៩-២០២០ ក្នុងការនាំយកបានកីឡាករ ៥រូបផងដែរ៕