(ភ្នំពេញ)៖ រតនៈ ពិសី គឺជាតារាចម្រៀងស្រីមួយរូប ដែលមានសម្រស់សោភា ទឹកមុខមានមន្តស្នេហ៍ ជាមួយនឹងទឹកដមសំនៀងពិរោះរណ្តំពេលបកស្រាយចម្រៀង។ យ៉ាងណាមិញ ទស្សនិកជនសង្កេតឃើញថា មួយរយៈចុងក្រោយនេះ នាងឡើងចុះក្រៅប្រទេសញឹកញាប់ ដើម្បីបំពេញការងារសិល្បៈ និងរឿងផ្ទាល់ខ្លួន។ ជាមួយគ្នាេនះ ស្រាប់តែលឺដំណឹងថា ស្រីស្រស់ចង្កះអង្ក្រងរូបនេះ កំពុងទំនាក់ទំនងជាមួយមន្ត្រីការទូតម្នាក់។ តើដំណឹងនេះយ៉ាងណាទៅ? រតនៈ ពិសី នឹងបកស្រាយឲ្យទស្សនិកជនបានជ្រាប ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»។

ជាការកត់សម្គាល់ កញ្ញារតនៈ ពិសី ធ្លាប់ត្រូវបានអ្នករៀបចំកម្មវិធីជ្រើស ជាតារាតំណាងប្រទេសកម្ពុជា ក្នុងការសម្ដែងសិល្បៈទ្រង់ទ្រា យធំ ប្រចាំឆ្នាំ ដែលមានឈ្មោះថា «ASEAN-China TV Drama Week» ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន កាលពីពេលកន្លងទៅ។ បន្ថែមពីនេះ នាងក៏បានចេញទៅសម្តែងច្រៀងរយៈពេល៣ខែ នៅប្រទេសអូស្ត្រាលីផងដែរ។ ក្រៅពីការចេញទៅក្រៅប្រទេសញឹកញាប់នេះ រតនៈ ពិសី ក៏ត្រូវបានគេដឹងថា មានគូស្នេហ៍ជាមន្ត្រីការទូត ដែលទាក់ទងគ្នាជិត៤ឆ្នាំហើយដែរ ប៉ុន្តែនាងមិនទាន់បង្ហាញមុខមាត់បុរសម្នាក់នោះនៅឡើយទេ។

យ៉ាងណាមិញ កញ្ញា នឹងបង្ហាញរាល់អាថ៌កំបាំងទាំងនេះ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង KhmerTalking នៅថ្ងៃសៅរ៍ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៧៖០០ ដល់ម៉ោង ៨៖០០ យប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យទី០១ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោងដដែល៕

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)