(តូរីន)៖ ការប្រកួតប្រជែងដណ្តើមពានរង្វាន់បាល់ទាត់អឺរ៉ុប Champions League 2019-2020 ក្នុងអេស្ប៉ាញ FC Barcelona បានត្រឹមស្មើគ្នា ១-១ ជាមួយក្រុមម្ចាស់ផ្ទះអ៊ីតាលី Napoli ក្នុងការប្រកួតជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ ដើម្បីឈានទៅវគ្គ ៨ក្រុម ខណៈខ្សែបម្រើ Arturo Vidal ទទួលបានកាតក្រហមនៅចុងម៉ោងដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមម្ចាស់ផ្ទះ Napoli បានធ្វើការនាំមុខក្នុងការប្រកួតនៅនាទី ៣០ នៃតង់ទី១ ដោយកីឡាករ Dries Mertens ហើយក្រុមភ្ញៀវមកពីអេស្ប៉ាញ Barcelona បានតាមស្មើវិញនៅនាទី៥៧ ដោយខ្សែប្រយុទ្ធ Antoine Griezmann។ ក្នុងប្រកួតនោះដែរ អាជ្ញាកណ្តាលបានចាយកាតលឿងអស់ ៦លើក ក្រៅពី Arturo Vidal ទទួលបានលឿង ២លើក ជាប់គ្នា និងផ្ដល់កាតក្រហមនៅនាទី៨៩។

លទ្ធផលនេះបានធ្វើឲ្យក្រុមអេស្ប៉ាញ Barcelona ត្រូវប្រជែងគ្នាយ៉ាងខ្លាំងបន្តទៀតជាមួយក្រុម Napoli នៅជើងទី២ នៅនាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ខាងមុខ ខណៈប្រវតិ្តជួបគ្នាចំនួន ៥លើកចុងក្រោយ ក្នុងនោះក្រុម Barcelona រកបានជ័យជម្នះ ៣លើក និងស្មើគ្នា ១លើក៕