(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ៩ Robert Lewandowski បានឡើងទៅឈរនៅកំពូលតារាង Topscorers ក្នុងព្រឹត្តិការណ៍ UEFA Champions League ក្រោយពេលបន្ថែម ១គ្រាប់ជួយ Bayern Munich ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ៣-០ នៅកីឡដ្ឋាន Stamford Bridge នាយប់មិញនេះ។

១គ្រាប់របស់កីឡាករអន្តរជាតិប៉ូឡូញខាងលើនេះ គឺបានកើតឡើងនៅនាទីទី៧៦ ដែលជាគ្រាប់ចុងក្រោយនៃការប្រកួតនារាត្រីថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ដែលធ្វើឲ្យ Lewandoski រកបាន ១១គ្រាប់ច្រើនជាងគេបណ្តោះអាសន្ន តាមពីក្រោយដោយ Erling Haaland របស់ក្លិប Borussia Dortmund ដែលរកបាន ១០គ្រាប់។

ជាមួយគ្នានោះ កីឡាករអាល្លឺម៉ង់ Serge Gnabry ជាអ្នករកបាន ២គ្រាប់បើកឆាកម្នាក់ឯងនៅនាទីទី៥១ និងនាទី៥៤ ដែលជាគ្រាប់ទី៦ របស់គេផងដែរក្នុងពានធំប្រចាំទ្វិបអឺរ៉ុបមួយនេះ ដែលធ្វើឲ្យក្រុមជើងឯកអាល្លឺម៉ង់ Bayern Munichកាន់តែមានសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គ ៨ក្រុមជាបន្តទៀត មុនពេលជើងទី២ នឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២០៕