(ចិន)៖ គេសង្កេតឃើញថា ការបរិច្ចាកស្បៀងអាហារ និងគ្រឿងបរិក្ខារពេទ្យ តែងតែមានការផ្ដល់ជូនជាហូរហែរដល់ខេត្តហ៊ូប៉ីក្រោមស្ថានភាពវីរុសជម្ងឺកូរ៉ូណាបានផ្ទុះឡើង។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

កាលពីពេលថ្មីៗនេះតំបន់មូលដ្ឋានស្វយ័តក្វាងស៊ីជ័ង ក៏បានធ្វើការផ្គត់ផ្គង់ប្រដាប់ប្រដាគ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងបញ្ជូនស្បៀងចំណីអាហារចំនួន ៤០០តោន តាមរយៈផ្លូវរថភ្លើងទៅកាន់ទីក្រុងស៊ីយ៉ាន នៃខេត្តហ៊ូប៉ី ដែលជាទីក្រុងមួយស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងជាងគេ។ ម៉ាសចំនួន ២៧៤,២០០សន្លឹក របាំងឈុត​ការពារ ព្រមទាំងថ្នាំសម្លាប់មេរោគចំនួន ២០៥តោន និងបន្លែផ្លែឈើចំនួន ៤១០តោន ត្រូវបានធ្វើការផ្តល់ជាបន្តបន្ទាប់ពីខេត្ត ក្វាងស៊ី រហូតមកនេះ៕