(ចិន)៖ ការផ្ទុះឡើងនៃវីរុសជំងឺកូរ៉ូណាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ការរស់នៅរបស់ប្រជាជននៅទូទាំងប្រទេសចិន ជាពិសេសគឺទីក្រុងវូហានតែម្ដង។ នេះបើយោង​តាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

វត្តមានសិល្បករប្រចាំប្រទេសឈានមុខគេមួយចំនួនដែលក្នុងនោះមាន លោក លូ ស៊ីងឈី ដែលជាអ្នកមានថ្វីដៃវីយូឡុងជំនាញម្នាក់ តារាសម្ដែង​និង​​តារាចម្រៀង លោក រ៉ូយ វ័ង, លោក ហ័ង សៀន, លោក លូហាន, និងលោក វ័ង សែវមីង ដែលលោកជាអ្នកដឹកនាំប្រគុំតន្ត្រីអន្តរជាតិស៊ូរីច បានបង្ហាញពីការសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំង តាមរយៈការបង្ហោះសារជាវីដេអូ និងការលើកទឹកចិត្តទៅកាន់ប្រជាជន ដែលស្ថិតក្រោមស្ថានភាពនេះទាំងអស់ ដោយក្នុងនោះបានបង្ហាញពីអត្ថន័យខ្លឹមសារលើកទឹកចិត្ត ពុំថាយ៉ាងណាក៏ដោយជំងឺកូរ៉ូណានេះនឹងត្រូវលុបបំបាត់ ហើយក៏សង្ឃឹមថា ក្រុមការងារវេជ្ជសាស្រ្ត និងអ្នកជំងឺដែលកំពុងប្រឈមនឹងជំងឺនេះទាំងអស់ អាចត្រឡប់ទៅគេហដ្ឋានវិញប្រកបដោយសុវត្ថិភាព៕