(ក្រុងឡុងដ៍)៖ ការប្រកួតប្រជែងក្នុងលីគកំពូលអង់គ្លេស Premier League 2019-2020 នៅក្នុងសប្តាហ៍ទី២៧ ជើងទី២ នេះ ក្រុមតោខៀវ Chelsea ដែលមានការដឹកនាំដោយលោក Frank Lampard និងត្រូវបើកទ្វារផ្ទះទទួលក្រុម Tottenham Hotspur ដែលមានលោក Jose Mourinho ជាអ្នកចាត់ការក្លិប ហើយជំនួបនេះក៏ស្ថិតជំនួបដែលអាចមានអ្នកគាំទ្រជាច្រើនចូលរួមទស្សនា ដែលការប្រកួតនិងធ្វើឡើងនាថ្ងៃទី ២២ខែកុម្ភៈ ឆ្នាំ២០២០។

សម្រាប់ការប្រកួតនេះផងដែរ ក៏ជាការប្រជែងរវាងលោក Lampard ដែលធ្លាប់ស្ថិតជាកូនក្រុមរបស់លោក Jose Mourinho កាលពីលោកនៅដឹកនាំក្រុមតោខៀវ Chelsea ហើយក្នុងនោះលោក Lampard ក្នុងនាមជាកូនក្រុមក៏រួមគ្នាលើកពានធំៗរបស់លីគអង់គ្លេស លើកពាន Premier League ២លើកនិងពាន FA Cup ១លើកផងដែរ ខណៈក្រុម Chelsea ក៏កំពុងតែការពារតំណែងលេខរៀងទី ៤ក្នុងតារាងពិន្ទុដោយមាន ៤១ពិន្ទុក្នុងដៃដែលមានក្រុម Tottenham ឈរលេខរៀងទី ៥រកបាន ៤០ពិន្ទុ។

សម្រាប់ការប្រកួតនៅទឹកដីកីឡដ្ឋាន Stamford Bridge ក្រុមភ្ញៀវ Tottenham ក៏មិនមានវត្តមានខ្សែប្រយុទ្ធឆ្នើមកូរ៉េខាងត្បូង Son Heung min ហើយក៏ការប្រជែងគ្នារវាងអ្នកចាត់ក្រុមដែលធ្លាប់ជាអតីតគ្រូនិងសិស្ស ក្រោយពេលក្រុម Chelsea ធ្លាប់យកឈ្នះក្រុម Tottenham ២-០ កាលពីជើងទី ១ ហើយនេះក៏ជាការស្វែងរកកន្លែងល្អណាមួយក្នុងតំណែង Top 4 រឹក្រុមកំពូលតារាង ៤ក្រុមដែលមានសិទ្ធឡើងទៅប្រកួតពានរង្វាន់អឺរ៉ុប Champions League រដូវកាលក្រោយផងដែរ៕