(មេនឆេស្ទើ)៖ កុមារាដែលមានអាយុត្រឹម ១០ឆ្នាំឈ្មោះ Daragh Curley បានសរសេរសំបុត្រ ១ច្បាប់ផ្ញើទៅលោក Jurgen Klopp ក្នុងគោលបំណង សុំឲ្យរូបលោក (Klopp) ដឹកនាំ Livepool ចាញ់ ១ប្រកួតនៅ Premier League រដូវកាលនេះ។

ក្មេងប្រុសដែលជាជនជាតិអៀរឡង់ និងជាអ្នកគាំទ្រក្លិប Manchester United ផងនោះបានសម្រេចចិត្តសរសេរសំបុត្រ ទៅកាន់លោក Jurgen Klopp ក្រោយពីមើលឃើញ Liverpool លេងមិនចាញ់សោះ ក្នុងចំណោម ២៦ប្រកួតនៅ PL មិនចាញ់ ថែមទាំងក្លឹបរបស់គេ (Man Utd) ក្នុងលទ្ធផល ២-០ នៅ Anfield កាលជើងទី២ទៀត។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលផងនោះ ក្មេងប្រុស Curley បានថ្លែងក្នុងកិច្ចសម្ភាសន៍របស់ BBC ថា «ប្រសិនបើ Liverpool ចាញ់ក្នុងលទ្ធផល ៥-០ ខ្ញុំក៏មិនសប្បាយចិត្តដែរ តែផ្ទុយទៅវិញ ប្រសិនបើចាញ់ក្រោម ៤-០ បានខ្ញុំសប្បាយចិត្ត»

សម្រាប់លោក Jurgen Klopp វិញក៏បានឆ្លើយតបទៅនឹងក្មេងប្រុស Curley ក្នុងសន្និសីទមុនជំនួបទល់នឹង West Ham United នៅ Anfield នារាត្រីថ្ងៃអាទិត្យថា រូបលោកមិនអាចបំពេញបំណងរបស់ក្មេងប្រុសនោះបានទេ ហើយក៏សុំអភ័យដែលមិនបានឆ្លើយតបអស់ចំពោះសំបុត្រដែលផ្ញើមកលោកច្រើនណាស់ជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ផងថា Livepool បានកំពុងតែស្ថិតលើផ្លូវឈ្នះជើងឯក Premier League រដូវកាលនេះ ដោយលេងមិនចាញ់ និងត្រៀមឈ្នះពានមាសផងដែរ ដូចដែលកាំភ្លើងធំ Arsenal ធ្លាប់ធ្វើបានកាលពីរដូវកាលឆ្នាំ២០០៣-២០០៤ ដោយលេងមិន ៣៨មិនចាញ់សោះ៕