(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលសប្តាហ៍ទី២ ចុងសប្តាហ៍នេះ ពោលគឺនៅថ្ងៃទី២២-២៣ ខែកុម្ភៈ ដោយមាន ១២ក្រុមចូលរួម។

ការប្រកួតនៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ រួមមាន៖
-ណាហ្គាវើល Vs នគរបាលជាតិ
- បឹងកេត Vs វិសាខា
- គិរីវង់សុខសែនជ័យ Vs ព្រះខ័នរាជស្វាយរៀង។

ការប្រកួតនៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ វិញរួមមាន៖
- កងយោធពលខេមរភូមិន្ទ Vs អាស៊ីអឺរ៉ុប យូណាយធីត
- យុវជនបាទី U18 Vs ភ្នំពេញក្រោន
- សូលទីឡូអង្គរ Vs អង្គរថាយហ្គឺរ។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី២នេះ មានគូពិសេសនឹងត្រូវជួបគ្នារវាងក្រុម ម្ចាស់ផ្ទះបឹងកេត ដែលឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន១ពិន្ទុ ប៉ះជាមួយក្រុមភ្ញៀវវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន៣ពិន្ទុ។ សម្រាប់ក្រុមទាំងពីរនឹងត្រូវប៉ះគ្នានៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ក្នុងទឹកដីនៃកីឡដ្ឋាន ខេមបូឌា អ៊ៃរ៉េនាវេលាម៉ោង ១៥៖៣០រសៀល៕