(ព្រុចសែល)៖ ក្រុមបាល់ទាត់អង់គ្លេស Arsenal បានយកឈ្នះក្រុមម្ចាស់ផ្ទះ Olympiacos របស់ក្រិកត្រឹម ១-០ ជើងទី១ គ្រាដែលបិសាចក្រហម Manchester United លេងស្មើគ្នា ១-១ ទល់នឹង Club Brugge ក្នុងការប្រជែងក្រៅដីក្នុងវគ្គ ៣២ក្រុមនៃពានរង្វាន់ Euorpa League 2019-2020 ដែលធ្វើឡើងនាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមកាំភ្លើងធំ Arsenal ស្ថិតក្រោមការដឹកនាំដោយលោក Mikel Arteta រកបានតែ ១គ្រាប់ដែលធ្វើបានដោយខ្សែប្រយុទ្ធ Alexandre Lacezette នៅតង់ទី២ នាទី៨១ ក្រោយពីបញ្ជូនបាល់បានយ៉ាងល្អរបស់មិត្តរួមក្រុម Bukayo Saka ខណៈការប្រកួតនេះលោកអាជ្ញាកណ្តាលបានចំណាយកាតលឿងអស់ចំនួន៦។

ងាកទៅចាប់អារម្មណ៍ដែល Man Utd លេងស្មើគ្មា ១-១ ជាមួយក្រុមម្ចាស់ផ្ទះ Brugge រកបានគ្រាប់នាំមុខនៅនាទី១៥ ដោយខ្សែប្រយុទ្ធ Bonaventure តែគូប្រជែង Man Utd បានព្យាយាមតាមស្មើដោយ Anthony Martial នៅនាទី៣៦។

សម្រាប់ការជួបគ្នានៅជើងទី២ ដើម្បីស្វែងរកក្រុមមានសិទ្ធិឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាបន្ត ដែលការប្រកួតនេះត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះដោយក្រុម Man Utd ត្រូវបើកទ្វារផ្ទះទទួលក្រុម Club Brugge និង Arsenal ត្រូវជួបក្រុម Olympiacos នៅទឹកដីអង់គ្លេស វិញម្តង៕