(ប៉ារីស)៖ កីឡាករវាយកូនបាល់ទោល Roger Federer នឹងអវត្តមានក្នុងកម្មវិធី French Open ដែលរៀបចំឡើងនៅ ប្រទេសបារាំង នាខែក្រោយ ឆ្នាំ២០២០ នេះ ដោយសារតែបញ្ហារបួសជង្គង់មិនទាន់ ក្រោយទទួលការវះកាត់រួច។

នេះក៏ជាការខកខានពី French Open លើកទី៤ ក្នុងរយៈ ៥ឆ្នាំចុងក្រោយក្នុងក្របខណ្ឌធំ Grand Slam លំដាប់ពិភពលោកដែលមានជារៀងរាល់ឆ្នាំ ក្រោយកីឡាករស្វីសខាងលើនេះ ទទួលការវះកាត់ដោយជោគជ័យកាលពីថ្ងៃពុធសប្តាហ៍នេះ។

បន្ថែមលើការខកខានក្នុងពាន French Open ខាងលើនេះ Federer ដែលមានវ័យ ៣៨ឆ្នាំទៅហើយ ក៏អាចនឹងខកខានក្នុងកម្មវិធីនៅ Dubai, Indian Wells, Bogota និង Miami ថែមទៀតផងក្នុងឆ្នាំនេះ។

គួររំលឹកផងថា អតីតម្ចាស់ជើងឯកពានក្នុងក្របខណ្ឌ Grand Slam ២០សម័យកាលខាងលើនេះ បានឈានដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open លើកដំបូងកាលឆ្នាំ២០១៥ ដែលប្រកួតនៅលើទីលានដីឥដ្ឋ ស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង៕