(ភ្នំពេញ)៖ តារាសម្តែងស្រីពន្លកថ្មី កញ្ញា ម៉ូណា ដែលតែងតែចាប់ដៃគូសម្តែងជាមួយតារាចម្រៀងប្រុស លោក ហង្ស សុវណ្ណារិទ្ធ ក្នុង MV ចម្រៀង ត្រូវបានមហាជនសង្កេតឃើញថា តារារូបនេះកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ផលិតករ អ្នកដឹកនាំកម្មវិធីសិល្បៈកំសាន្តនានា។ ក្រៅពីការរីកចម្រើនផ្នែកសិល្បៈ ក្នុងនាមជាតារាពន្លកថ្មី តើ ម៉ូណា មានអាថ៌កំបាំងក្រៅខ្លះនៅពីក្រោយ? នាងនឹងមកបកស្រាយឲ្យទស្សនិកជនបានជ្រាបក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ តាមរយៈការសម្តែងក្នុង MV ដូចជាក្នុងបទ «ទោះកូនអត់ម្តាយក៏អាចរស់បាន» និងចម្រៀងជាច្រើនទៀត ទស្សនិកជនសង្កេតឃើញថា សមត្ថភាពសម្តែងរបស់ កញ្ញា ម៉ូណា គឺបានយ៉ាងល្អ មានការលេងទឹកមុខ ចូលតួតាមសាច់រឿងមិនណយនោះទេ។ ទោះទើបប្រឡូកក្នុងសិល្បៈ ប៉ុន្តែទេពកោសល្យសម្តែងគឺសមតែម្តង។

តែយ៉ាងណា ងាកមកជីវិត រឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនយ៉ាងណានោះ កញ្ញា ម៉ូណា នឹងចូលមកបកស្រាយឲ្យទស្សនិកជនបានជ្រាបកាន់តែច្បាស់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង KhmerTalking នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៧៖០០ ដល់ម៉ោង៨៖០០ យប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោងដដែល៕

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)