(តូរីន)៖ ក្លិប Atalanta របស់អុីតាលី បានយកឈ្នះគូប្រជែង Valencia ៤-១ ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League ដែលត្រូវបានធ្វើឡើងនៅទឹកដីកីឡដ្ឋាន San Siro របស់ AC Milan។

៤គ្រាប់ក្នុងវគ្គ១៦ក្រុមនេះ បានធ្វើឲ្យ Atalanta រកបាន ១២គ្រាប់ពីសំណាក់កីឡាករ ១០នាក់ផ្សេងគ្នាផងដែរ ដែលត្រូវបានចាត់ទុកថា ជាក្រុមដែលរកបានគ្រាប់ច្រើនក្នុង Champions League នារដូវកាលនេះទៀតផង។

សមាជិក Serie A ក្នុងលីគកំពូលអុីតាលីមួយនេះ បានបើកការនាំមុខដល់ទៅ ៤គ្រាប់មុនគិតចាប់តាំងពីនាទីទី១៦ មក មុនពេលរបូត ១គ្រាប់វិញនៅនាទីទី៦៦ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធរុស្ស៊ី Dani Cheryshev មុនពេលក្រុមទាំងពីរជួបគ្នាជាថ្មីនៅនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កាត់ក្តីក្នុងជើងទី២ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។

Atalanta ជាក្រុម១ ក្នុងចំណោម ៣ក្រុមរបស់អុីតាលីដែលបានឡើងមកកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពាន UEFA Champions League រដូវកាលនេះជាមួយសេះបង្កង់ Juventus និងក្រុមពពកស Napoli៕