(ភ្នំពេញ)៖ តារាសម្ដែងស្រីកំពុងតែឡើងកូដខ្លាំង កញ្ញា ដួង ម៉ានិច ថ្មីៗនេះ ត្រូវបានមហាជនដឹងថា ជាតួស្រីសំខាន់មួយរូបក្នុងរឿង «កូនប្រសារអ្នកមាន»។ ក្រោយល្បីមានអ្នកគាំទ្រច្រើនតាមរយៈខ្សែភាពយន្តនេះ ដួង ម៉ានិច ស្រាប់តែបង្វែរអារម្មណ៍មហាជន ឲ្យចាប់អារម្មណ៍ជាថ្មី តាមរយៈការលេងស្ទិលសក់ប្លែក កាត់ខ្លីដូចប្រុស តែយ៉ាងណានៅតែស្រស់ស្អាត និងទាក់ទាញ។

ពិតណាស់ តារាស្រីត្រូវប៉ាន់គ្រប់កម្មវិធី កញ្ញា ដួង ម៉ានិច បានបង្ហាញខ្លួនក្នុងស្ទិលសក់ខ្លី ធ្វើឲ្យហ្វេនចាប់អារម្មណ៍តែម្តង មើលសឹងមិនស្គាល់ ខណៈស្ទិលសក់បែបនេះកាន់តែធ្វើឲ្យសម្រស់របស់នាងមានភាពលេចធ្លោរបន្ថែម ជាពិសេសមានទឹកមុខសិចស៊ីតែម្តង។ អ្វីដែលសំខាន់ នាងបានបង្វែរអារម្មណ៍មហាជន ឲ្យចាប់អារម្មណ៍មកលើនាងគ្រប់ៗគ្នាតាមរយៈម៉ូតសក់មួយនេះ។

យ៉ាងណាមិញ ទោះស្ថិតក្នុងសម្លៀកបំពាក់ និងការតុបតែងខ្លួនបែបណា ក៏តារាស្រីរូបនេះ នៅតែមានភាពស្រស់ស្អាត និងមានភាពប៉ុនប្រសព្វក្នុងការលេងខ្លួន មិនឲ្យចាញ់តារាល្បីៗដទៃឡើយ៕