(ចិន)៖ សត្វសុនខមួយក្បាលត្រូវបានប្រទះឃើញដោយអ្នកស្រី ស៊ី ដែលមានសភាពជាប់នៅក្នុងអគារលំនៅដ្ឋានតែឯកឯង នៅឯទីក្រុង ហ្គ័ងចូវ ភាគខាងត្បូងនៃខេត្ត ក្វាងទុង ប្រទេសចិន ក្រោយម្ចាស់របស់វាកំពុងជាប់ខ្លួននៅឯទីក្រុងវូហាន ទីដែលកំពុងរងគ្រោះដោយមេរោគកូរ៉ូណា Covid-19 នៅឡើយ។ នេះបើយោង​តាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

នាងបានចាប់ផ្ដើមផ្ដល់ចំណីអាហារដល់សុនខមួយក្បាលនោះ តាមរយៈបង្អួចស្របពេលជាមួយនឹងការព្យាយាមទំនាក់ទំនងទៅកាន់ម្ចាស់របស់វាជារៀងរាល់ថ្ងៃ។

ទីបំផុតម្ចាស់សុនខនោះក៏បានធ្វើការទំនាក់ទំនងត្រឡប់មកវិញ ទៅកាន់ការិយាល័យគ្រប់គ្រងអចលនទ្រព្យនៅទីនោះជាបន្ទាន់ ដើម្បីធ្វើការសង្គ្រោះ និងបញ្ជូនសត្វសុនខមួយក្បាលនេះ ទៅកាន់មណ្ឌលថែទាំសត្វចិញ្ចឹមបន្ត៕