(ម៉ាឌ្រីដ)៖ ក្រុមការពារតំណែងជើងឯក Liverpool បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Atletico Madrid របស់អេស្ប៉ាញ ក្នុងលទ្ធផល ១-០ នាយប់មិញនេះ សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League។ កីឡាករខ្សែបម្រើ Saul Niguez ជាអ្នករកបានគ្រាប់ជ័យជម្នះឲ្យក្រុមរបស់លោក Diego Simone ត្រឹមចាប់ផ្តើមលេងបាន ៤នាទីប៉ុណ្ណោះ។

Atletico Madrid ដែលធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ២សម័យកាល ដោយមិនទាន់ធ្លាប់ ឈ្នះពាននេះផងនោះ នឹងវិលទៅកាន់ទឹកដី Anfield របស់ហង្សក្រហមវិញនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ខាងមុខ សម្រាប់ជើងទី២ ក្នុងនាមជាក្រុមលេងមិនទាន់ចាញ់ផងដែរ ក្នុងចំណោម ៤ប្រកួតក្នុងដីនៃព្រឹត្តិការណ៍ Chapions League រដូវកាលឆ្នាំ២០១៩-២០២០ នេះ។

Liverpool ដែលលេងពេញជើង ដោយពុំមានកីឡាករណារបួសនោះ នៅតែមិនអាចបំបែកហ្វូងការពាររបស់ក្រុមម្ចាស់ផ្ទះ Atletico បានដដែល បើទោះបីជាប្តូរ Sadio Mane និង Mohamed Salah ជំនួសវិញដោយ Divock Origi និង Alex Oxlade-Chamberlain ក៏ដោយ៕