(សេអ៊ូល)៖ តារាកូរ៉េប្រុសល្បីឈ្មោះលោក Lee Kwang Soo រងរបួសកជើង ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍កាលពីសប្តាហ៍មុន ដែលតម្រូវឲ្យធ្វើការវះកាត់។ ឧបទវហេតុនេះ បានធ្វើឲ្យលោកខកខានក្នុងការចូលរួមកម្មវិធី «Running Man»។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Koreaboo នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

បើយោងតាមរបាយការណ៍ពី Sports Chosun បានឲ្យដឹងថា Lee Kwang Soo រងរបួសត្រង់កជើងដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងជិះរថយន្ត កាលពីថ្ងៃទី១៥កន្លងទៅ។ លោកមិនមានរបួសកន្លែងណាផ្សេងទេ ប៉ុន្តែរបួសត្រង់កជើង តម្រូវឲ្យធ្វើការវះកាត់ ហើយការវះកាត់នេះ នឹងធ្វើឡើងនៅថ្ងៃ ១៨ ខែកុម្ភៈ នេះ។

ដោយសារតែហេតុនេះ តារាប្រុស Lee Kwang Soo ខកខានក្នុងការចូលរួមកម្មវិធី «Running Man» ដែលធ្វើឡើងនៅថ្ងៃទី១៨ ដូចគ្នានឹងថ្ងៃដែលលោកចូលវះកាត់៕