(បរទេស)៖ ការប្រជុំអធិដ្ឋានត្រូវបានប្រារព្ធឡើងនៅទីតំបន់សក្ការៈមួយ ក្នុងក្រុងយេរូសាឡិម ដើម្បីជាកិច្ចពិធីបន់ស្រន់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសជម្ងឺកូរ៉ូណា ដែលកើតមានឡើងបច្ចុប្បន្ននេះនៅក្នុងប្រទេសចិន។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

មនុស្សជាច្រើនរាប់សិបនាក់មានវត្តមានចូលរួមក្នុងកិច្ចកម្មវិធីអធិដ្ឋាននៅឯតំបន់នោះ ដែលត្រូវបានគេស្គាល់ថា ជាតំបន់ជញ្ជាំងខាងលិចនៃទីក្រុងយេរូសាឡិម។ កម្មវិធី​នោះផងដែរត្រូវបានប្រារព្ធរៀបចំឡើង ដោយជនជាតិអុីស្រាអែល ដែលជាអ្នកសហភាពគ្រិស្តនៃអង្គការអូសូដក់៕