(ចិន)៖ ទារកដែលទើបនឹងកើតមួយរូប ត្រូវបានគេដាក់ស្ថិតនៅដាច់ដោយឡែកពីគេអស់រយៈពេល ១៤ថ្ងៃមកហើយ ក្រោយករណីឪពុកម្តាយរបស់គេត្រូវបានធ្វើការពិនិត្យរោគវិនិច្ឆ័យ ប្រទះឃើញថា កំពុងជួបប្រទះនឹងវីរុសជម្ងឺឆ្លងកូរ៉ូណា។ នេះបើយោងតាម​ប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ជាសំណាងល្អ ទារកត្រូវបានគេអះអាងរួចមកហើយថា ពុំមានឆ្លងនូវជម្ងឺវីរុសកូរ៉ូណានេះទេ។ ឪពុកម្តាយរបស់ទារកត្រូវបានសម្ភាសន៍ផ្សាយបន្តផ្ទាល់តាមរយៈស៊ីស៊ីធីវី (CCTV) ដើម្បីបានធ្វើការសំណេះសំណាលជាមួយកូនៗរបស់ខ្លួន។

អ្នកនិយមលេងអុីនធឺណេតជាច្រើន ក៏បានទស្សនា និងជួយជម្រុញជាពាក្យពេចន៍លើកទឹកចិត្តមួយចំនួន ទៅកាន់ទារកនៅលើបណ្ដាញសង្គមនោះថា៖
«តស៊ូឡើងណា»
«ខ្ញុំពិតជាមិនចង់ឲ្យអ្នកមានអារម្មណ៍ឯកាទេ»
«ខ្ញុំសង្ឃឹមថា នរណាក៏អាចទទួលបាននូវការថ្នាក់ថ្នម មើលថែទាំបែបនេះពីមនុស្សគ្រប់រូប»
«ទារកនេះនឹងពុំមានអារម្មណ៍ឯកានោះទេ ក្រោមការយកចិត្តទុកដាក់ថែទាំពីអ្នកទាំងអស់គ្នាជាង ១លាននាក់នេះ»៕