(ម៉ាឌ្រីដ)៖ លោក Jurgen Klopp អ្នកចាត់ការទូទៅក្លិបហង្សក្រហម បានបង្ហាញការជឿជាក់ជាខ្លាំងទៅលើកូនក្រុម Liverpool ក្រោយពេលទៅដល់ទឹកដីអេស្ប៉ាញ មុនពេលជួបប្រកួតជាមួយក្រុមខ្លាំង Atletico Madrid ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០ នៅកីឡដ្ឋាន Estadio Metropolitano នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោក Jurgen Klopp បានដាក់ការជឿជាក់ទៅលើកូនក្រុមយ៉ាងខ្លាំងក្នុងការប្រជែងយកជ័យជម្នះទៅលើក្រុម Atletico Madrid ដែលកំពុងដឹកនាំដោយលោក Diego Simeone ខណៈក្រុមហង្សក្រហម Liverpool កំពុងមានកីឡាករ ២១នាក់ដែលពោរពេញទៅដោយកំលាំង និងមិនមានកីឡាករសំខាន់រងរបួសនោះទេ ដោយបានទៅដល់ទឹកដីអេស្ប៉ាញកាលពីថ្ងៃទី១៧ ខែកុម្ភៈម្សិលមិញនេះ គ្រាដែលក្រុម Klopp មានកីឡាករដែលជួបបញ្ហារបួសតែ ៣រូប៉ុណ្ណោះហើយក្រុមម្ចាស់ផ្ទះ Atletico មានរហូតដល់ទៅ ៤រូបក្នុងនោះមានខ្សែប្រយុទ្ធវ័យក្មេង Joao Felix ជាដើមដោយនៅសល់ ១៩នាក់សម្រាប់ទុកតតាំង។

សម្រាប់ប្រវតិ្តការជួបគ្នាចុងក្រោយរវាងក្រុមការពាងតំណែងជើងឯក UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩ ក្រុម Liverpool បានប្រកួតចាញ់ក្រុម Atletico Madrid ក្នុងការប្រកួតពានរង្វាន់ Audi Cup នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ប៉េណាលទីកាត់សេចក្តីក្នុងលទ្ធផល ៦-៥ កាលពីរដូវកាលឆ្នាំ២០១៧៕