(ក្រុងឡុងដ៍)៖​ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៧ខែកុម្ភ:​ ឆ្នាំ២០២០នេះ បានឲ្យដឹងថា លោក Harry Gregg ដែលអតីតអ្នកចាំទីដែលមានតម្លៃថ្លៃជាងគេរបស់ក្រុមបាល់ទាត់អង់គ្លេស Manchester United នៅពេលនេះលោកបានទទួលមរណៈភាពទៅហើយក្នុងវ័យ ៨៧ឆ្នាំក្រោយចាប់ផ្តើមក្លាយជាកីឡាករបាល់ទាត់អាជីពនៅឆ្នាំ ១៩៥២។

សម្រាប់លោក Harry Gregg បានទទួលមរណៈភាពនៅមន្ទីពេទ្យ Causeway ដោយជំងឺប្រចាំកាយ ខណៈលោកបានធ្វើដំណើមកកាន់ទឹកដី Old Trafford ចុងក្រោយនៅឆ្នាំ២០១៨ ហើយក៏ត្រូវបានផ្តល់នាមកិតិ្តយសថាជា OBE (Order of the British Empire ) ក្នុងវិស័យបាល់ទាត់ប្រចាំចក្រពភអង់គ្លេស ហើយលោកជាមនុស្សតែម្នាក់ដែលបានរួមផុតជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះនាឆ្នាំ១៩៥៨ ក្រោយត្រលប់ពីទីក្រុងម៉ូនិច ក្នុងប្រកួតពានរង្វាន់ European Cup គ្រាដែលលោកបានធ្លាប់ជាអ្នកចាំទីល្អប្រចាំព្រឹត្តិការណ៍ពាន FIFA World Cup 1958 ក្រោយជួយក្រុមអ័រឡង់ខាងជើង ឡើងវគ្គ ៨ក្រុមចុងក្រោយ។

លោក Harry Gregg បានចាប់កំណើតនៅឆ្នាំ១៩៣២ សញ្ជាតិអ័រឡង់ខាងជើង បានទទួលមរណៈភាពនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលរូបលោកជាអតីតអ្នកចាំទីដែលមានតម្លៃថ្លៃជាងគេលើពិភពលោកនៅរដូវកាល ១៩៥៧នោះ នៅពេលដែលក្រុម Man Utd ទិញពីក្រុម Doncaster Rovers ក្នុងតម្លៃប្រមាណ ២៣,៥០០លានផោន ហើយលោកបានបញ្ចប់អាជីពជាមួយក្រុម Stork City នៅរដូវកាល ១៩៩៦-១៩៦៧ និងបង្ហាញខ្លួនលើទីលានបានចំនួន ៣០៦ប្រកួតជាមួយក្លិបអាជីព ហើយ ២៥ប្រកួតឲ្យក្រុមជម្រើសជាតិ អ័រឡង់ខាងជើង សរុបបានចំនួន ៣៤៨ប្រកួត៕