(ភ្នំពេញ)៖ កីឡាករ ២រូបរួមមាន Okereke Timothy រកបាន ២គ្រាប់ និង ជួន ចាន់ចាវ រកបាន ១គ្រាប់ បានជួយឲ្យក្លិបបាល់ទាត់ភ្នំពេញក្រោន យកឈ្នះក្រុមភ្ញៀវអគ្គិសនីកម្ពុជា ៣-០ នៅកីឡដ្ឋាន RSN ក្នុងការប្រកួតបើកឆាកនៃសប្តាហ៍ទី១ ពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០។

ទន្ទឹមគ្នានោះ លោក ស៊ុ វណ្ណា អ្នកចាត់ការទូទៅក្លិបក្រោន ក៏មានជាមតិយោបល់ខ្លះៗក្រោយបញ្ចប់ការប្រកួតសម្រាប់សប្តាហ៍ដំបូងនេះដែរ។ កីឡាករ ប៉ូលីន ក្នុងការផ្លាស់មកលេងការពារកណ្តាល ដោយសារមានកីឡាករលេងតំបន់ហ្នឹងដូចជា បូរីស និងសុវណ្ណ មានបញ្ហារបួស ប៉ុន្តែបានជាសះស្បើយខ្លះដោយយើងមិនហ៊ានប្រថុយក្នុងការដាក់ឲ្យលេងដោយទុកចាំជា ១០០ភាគរយ ខណៈកីឡាករទាំង ២រូបនឹងជាសះស្បើយនាសប្តាហ៍ក្រោយ។

ទាក់ទងទៅនិងការប្រកួតបានធ្វើឡើងនៅលើកីឡដ្ឋាន Smart RSN ស្របពេលយើងបានឃើញថា ភ្នំពេញក្រោន គួរតែមានឱកាសរកបានគ្រាប់បាល់ច្រើនជាងនេះ បន្ទាប់ពីគ្រប់គ្រងការប្រកួតរយៈពេលស្ទើរតែទាំងពីរវគ្គ។

ជាក់ស្តែងផងនោះការលេងជាមួយ អគ្គិសនីកម្ពុជា ពូកគាត់លេងការពារជាក្រុម ដោយការពារដល់ទៅ១០នាក់។ ដូច្នេះយើងក៏បានសម្រេចចិត្តមិនលេងនៅតំបន់កណ្តាល និងបង្កើតចំនួនលើសនៅខាង និងធ្វើលើកបាល់ចូលដើម្បីបញ្ចប់ទី។ ចឹងយើងឃើញថាគ្រាប់បាល់របស់យើងទាំង៣សុទ្ធតែធ្វើបានពីតំបន់ខាងលើកមកតំបន់កណ្តាល ប៉ុន្តែយើងអាចរកបានគ្រាប់បាល់ច្រើនដោយសារតែទំនុកចិត្តក្នុងការលេងពីតំបន់កណ្តាលទៅតំបន់ខាង ប្រសិនបើយើងខ្វះគុណភាពនៅតំបន់កណ្តាលក៏ពិបាកលេងដែរ៕