(តូរ៉ុនតូ)៖ ក្រុមអ្នកបុរាណវិទ្យានិយាយថា វត្ថុបុរាណដែលត្រូវបានគេរកឃើញកាលពី ៦០ឆ្នាំមុន នៅក្នុងប្រទេសអុីតាលី ត្រូវបានគេកំណត់ជាចុងក្រោយថា វាជាស្នែង​សម្រាប់ផ្លុំរបស់ក្រុមកុសម្ព័ន្ធមួយក្រុម ដែលមានឈ្មោះថា Celtic ដែលស្ថិតនៅក្នុងសម័យយុគលោហៈ។

ជាមួយគ្នានេះដែរ ស្នែងដែលធ្លាប់ត្រូវបានគេប្រើជាឧបករណ៍ភ្លេង ដោយវាមានរាងជាបំពង់ហើយធ្វើអំពីសំរឹទ្ធ បានបន្សល់នូអាថ៌កំបាំងមួយ ដែលបានធ្វើឲ្យក្រុម​អ្នកស្រាវជ្រាវ ត្រូវចំណាយអស់រយៈពេលយូរក្នុងការសិក្សាអំពីវា។

ម្យ៉ាងវិញទៀត ស្នែងមួយនេះត្រូវបានគេហៅថា carnyxes ដែលវាក៏ជាឧបករណ៍យ៉ាងសំខាន់ សម្រាប់ធ្វើចម្បាំងរបស់ក្រុមកុលសម្ព័ន្ធនាសម័យនោះផងដែរ។ ទន្ទឹម​គ្នានេះដែរ សំលេងរបស់ Carnyxes មានលក្ខណៈដូចជាសំលេងត្រុំប៉ែត ហើយក្បាលរបស់វាត្រូវបានគេរចនាចេញជាក្បាលសត្វដែលមើលទៅគួរឲ្យខ្លាច។

គួរបញ្ជាក់ដែរថា ឧបរកណ៍ភ្លេងស្រដៀងគ្នានេះដែរក៏ត្រូវបានក្រុមអ្នកបុរាណវិទ្យា រកឃើញនៅក្នុងប្រទេសបារាំង ស្វីស អាល្លឺម៉ង និងទីក្រុងរ៉ូមផងដែរ៕