(ក្រុងឡុងដ៍)៖ ក្រុមតោខៀវ Chelsea ត្រូវប៉ះក្រុមភ្ញៀវ Manchester United នៃលីគកំពូលអង់គ្លេស Premier League 2019-2020 ដែលនេះស្ថិតក្នុងការប្រកួតសងសឹករបស់ក្រុមដែលដឹកនាំកដោយលោក Frank Lampard ក្រោយពីរបូត ៤គ្រាប់កាលពីជើងទី១ ខណៈការប្រកួតជើងទី២ នេះនឹងធ្វើឡើងនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅកីឡដ្ឋាន Stamford Bridge។

គិតត្រឹមបច្ចុប្បន្នក្រុមលោក Frank Lampard បាននឹងកំពុងតែឈរត្រឹមលេខរៀងទី៤ ដោយរកបាន ៤១ពិន្ទុក្នុងចំណោម ២៥ប្រកួតមកនេះ ដោយក្នុងនោះប្រកួតឈ្នះតែ ១២ប្រកួត ស្មើ ៥ប្រកួត និងចាញ់ ៨ប្រកួត គ្រាដែលក្រុមលោក Ole Gunner Solskjaer បានឈរនៅលេខរៀងទី៩ ដោយមាន ៣៥ពិន្ទុ ឈ្នះតែ ៩ប្រកួត និងស្មើ ៨ប្រកួតចាញ់ ៨ប្រកួត គ្រាដែលនៅសល់តែ ១២ប្រកួតទៀតប៉ុណ្ណោះបិទ Premier League រដូវកាលនេះ។

ការជួបគ្នាចុងក្រោយរវាងក្រុមតោខៀវ Chelsea និង Man Utd ក្នុងនោះ ក្រុមបិសាចក្រហមបានយកឈ្នះ ២ប្រកួតចុងក្រោយ ដោយមានតាំងការប្រជែងក្នុងពានរង្វាន់ EFL Cup ក្រុមលោក Ole បានយកឈ្នះក្រុមលោក Lampard ក្នុងលទ្ធផល ២-១ ហើយសម្រាប់ប៉ះគ្នា ៥ប្រកួតចុងក្រោយមកនេះ Man Utd បានយកឈ្នះចំនួន ២លើក ក្នុងនោះស្នើ២ និងក្រុមតោខៀវ រកបានជ័យជម្នះតែ ១ប្រកួតប៉ុណ្ណោះ៕