(ចិន)៖ ប្រាសាទដ៏អស្ចារ្យទាំងពីរនេះស្ថិតនៅក្នុងជួរភ្នំជីវចំរុះដ៏ច្រើនជាងគេបំផុតរបស់ប្រទេសចិន។ ហើយអ្នកប្រហែលជាត្រូវដើរឆ្លងកាត់ពពក ដើម្បីឈានដល់ចំណុចកំពូលរបស់វា។

ប្រាសាទ Fanjingshan មានទីតាំងនៅលើកំពូលភ្នំវ៉ូលីង ដែលជាជួរភ្នំខ្ពស់ជាងគេបំផុតរបស់ប្រទេសចិន។ កំពូលភ្នំដ៏ខ្ពស់ជាងគេបំផុត​មានកំពស់ប្រហែល ៨,០០០ហ្វីត ឬ ២,៤៣៨ ម៉ែត្រ គិតចាប់ពីនីវ៉ូទឹកសមុទ្រ។ ហើយជួរភ្នំនេះត្រូវបានគេជឿជាក់ថាត្រូវបានកកើតឡើងក្នុងចន្លោះ ២លាន ទៅ ៦៥លានឆ្នាំមុន។ លក្ខណៈ​ពិសេសដែលគេស្គាល់ច្រើនជាងគេបំផុតនៃប្រាសាទ Fanjingshan គឺប្រជុំពពកក្រហម និងប្រាសាទពីរនៅលើកំពូលភ្នំ ដែលត្រូវបានតភ្ជាប់​គ្នាដោយស្ពានដ៏រឹងមាំធ្វើអំពីថ្មភ្នំ ។

ប្រាសាទ Fanjingshan ធ្លាប់ជាកន្លែងដែលសម្ងាត់ និងស្ងប់ស្ងាត់បំផុតអស់រយៈពេលជាច្រើនសតវត្សមកហើយ ហើយទីនោះ​ក៏ជាកន្លែងទីសក្ការៈបូជាព្រះពុទ្ធសាស្រ្តដ៏សំខាន់ជាងគេបំផុតរបស់ពិភពលោកផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១២ តំបន់អភិរក្សភ្នំជីវៈចម្រុះដ៏ល្អបំផុត​របស់ប្រទេសចិនត្រូវបានគេដាក់ ឈ្មោះថាជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ៕