(ភ្នំពេញ)៖​ និមិត្តសញ្ញាក្រុមគោព្រៃកម្ពុជា ឬរូបតំណាងក្រុមជម្រើសជាតិកម្ពុជាបានបញ្ចប់ការបោះឆ្នោតលើបណ្ដាញសង្គមហើយ ខណៈលទ្ធផលនិមិត្តសញ្ញាជម្រើសទី២ (រូបខាងក្រោម) បានទទួលការគាំទ្រច្រើនជាងគេ សម្រាប់ផ្ញើរឲ្យសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (AFF) ប្រើប្រាស់ក្នុងកម្មវិធីផ្សេងៗ ។

កម្មវិធីបោះឆ្នោតនិមិត្តសញ្ញាក្រុមគោព្រៃកម្ពុជានេះ រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) តែរចនាឡើងដោយ AFF ។ បន្ទាប់ពីបោះឆ្នោតជិត ១សប្ដាហ៍កន្លងទៅ និមិត្តសញ្ញាក្រុមគោព្រៃកម្ពុជា ក៏ទទួលបានការគាំទ្រច្រើន ដូច្នេះវាបានក្លាយជាជម្រើសមួយ សម្រាប់ផ្ញើរទៅកាន់ AFF ដើម្បីផ្សព្វផ្សាយក្នុងការប្រកួត និងកម្មវិធីផ្សេងៗរបស់ខ្លួន ។

គួរបញ្ជាក់ថា គោព្រៃ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជ្រើសរើសជារូបសត្វនាំសំណាង តំណាងក្រុមជម្រើសជាតិកម្ពុជា តាំងពីឆ្នាំ២០១៥ ។ ដោយហេតុនេះហើយ ទើប AFF រចនានិមិត្តសញ្ញាក្រុមគោព្រៃកម្ពុជាឡើង ដើម្បីយកទៅប្រើប្រាស់ និងផ្សព្វផ្សាយដូច្នេះ៕