(ភ្នំពេញ)៖ ដើម្បីអបអរសាទរថ្ងៃបុណ្យនៃក្តីស្រឡាញ់ ក្រុមចម្រៀងបុរសទ្រីអូ បានបញ្ចេញចម្រៀង Original Song មួយបទ ក្រោមចំណងជើងថា «ចង់មានស្នេហា» សម្រាប់ជាចំណងដៃក្នុងថ្ងៃពិសេសមួយនេៈ។ ជាមួយនឹងការបញ្ចេញស្នាដៃថ្មីនេះ មិនត្រឹមតែមានអត្ថន័យ ទឹកដមពិរោះទេ ថែមទាំងនាំមកនូវជាមួយក្បាច់រាំប្លែកបែបយុវវ័យផងដែរ។

ជាការកត់សម្គាល់ សមាជិកក្នុងក្រុមមួយនេះ គឺលោក ហេង កាន់ឌី បានបាត់មុខអស់រយៈពេលជិត១០ឆ្នាំមកហើយ ដោយបានត្រឡប់មកវិញ តាមរយៈការបង្កើតក្រុមនេះឡើង ជាមួយនឹងសមាជិក២នាក់ផ្សេងទៀត។ កាន់តែពិសេស ក្រុមមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ ដោយបានបញ្ចេញចម្រៀងចំនួនពីរបទរួចមកហើយ គឺមានដូចជាបទ «លាក់បាំង» និងបទ «កុហកមុខស្មើ»។ ដោយឡែក សម្រាប់បទ «ចង់មានស្នេហា» នេះផងដែរ ជាបទទី៣ ដែលក្រុមរបស់លោកបានបញ្ចេញឡើង សម្រាប់ទស្សនិកជន។

យ៉ាងណាមិញ ក្រៅពីចម្រៀងថ្មីដែលទើបនឹងបញ្ចេញថ្មីៗនេះ សម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ជាមួយនឹងក្បាច់រាំប្លែកអារម្មណ៍នេះ ក្រុមចម្រៀងប្រុស ទ្រីអូមានសមាជិកពីនាក់គឺលោក ហេង កាន់ឌី លោក ម៉ារឌី ដេន​និង ​លោក ប៊យ ក៏នឹងមានចម្រៀងថ្មីៗជាបន្តបន្ទាប់ផងដែរ សម្រាប់បម្រើអារម្មណ៍អ្នកគាំទ្រ៕