(ចិន)៖ ពិតណាស់គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការសុខាភិបាលចិនបានបញ្ចេញនូវរបាយការណ៍
ចំនួនមនុស្សស្លាប់ដោយសារវីរុស Covid-19 ឬកូរ៉ូណាថ្មីនៅចិនកើនដល់១,១១០នាក់ និងជាង៤៤,២០០នាក់ឆ្លង។ ជាមួយគ្នានេះមនុស្សទូទាំងពិភពលោកបានគាំទ្រចិន ក្នុងការប្រឆាំងនឹងវីរុសនេះ។ នេះបើយោងតាមការដកស្រង់ការចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

តាមរយៈវីដេអូរបស់ CGTN បានឲ្យដឹងថាមនុស្សជាច្រើនលើពិភពលោក ជាពិសេសពួកអ្នក Youtuber ឬហៅម៉្យាងទៀតថា Vlogger បានបង្កើតវីដេអូជាមួយនឹងការនិយាយលើកទឹកចិត្តមនុស្សនៅប្រទេសចិន ឲ្យបន្តការរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 អ្វីដែលសំខាន់ពួកគេបានលើកទឹកចិត្តក្រុមគ្រូពេទ្យនៅប្រទេសចិន ក្នុងការបំពេញភារកិច្ចយ៉ាងយកចិត្តទឹកដាក់ជាទីបំផុត។ ពួកគេសង្ឃឹមថា រឿងគ្រប់យ៉ាងដែលកំពុងកើតឡើងនៅប្រទេសចិនពេលនេះ នឹងមានភាពប្រសើរឡើងវិញ ជាពិសេសមានពេលវេលាសប្បាយរីករាយជាមួយក្រុមគ្រួសារ និងអាចទៅសិក្សា ឬបន្តការងារតាមដូចធម្មតា។