(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលសប្តាហ៍ទី១ ចុងសប្តាហ៍នេះពោលគឺនៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ដោយមាន ១៣ក្រុមចូលរួម។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ រួមមាន៖
- យុវជនបាទី U18 Vs កងយោធពលខេមរភូមិន្ទ
- វិសាខា Vs នគរបាលជាតិ
- ភ្នំពេញក្រោន Vs អគ្គិសនីកម្ពុជា។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វិញ រួមមាន៖
- អង្គរថាយហ្គឺរ Vs បឹងកេត
- អាស៊ីអឺរ៉ុប យូណាយធីត Vs គិរីវង់សុខសែនជ័យ
- ព្រះខ័នរាជស្វាយរៀង Vs សូលទីឡូអង្គរ៕