(កាតាឡាំង)៖ កីឡាករខ្សែប្រយុទ្ធស្លាបឆ្វេង Ousmane Dembele របស់ក្រុមបាល់ទាត់ FC Barcelona និងត្រូវនៅក្រៅទីលានប្រកួតប្រមាណ ៦ខែក្នុងសម្រាកព្យាបាលក្រោយវះកាត់សរសៃពួរជើងធ្ងន់ធ្ងរ ដោយខកខានការប្រកួតពានរង្វាន់អឺរ៉ុប UEFA Champions League នៅរដូវក្តៅនេះផងដែរដោយរូបគេបានរងរបួសតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកទល់ពេលនេះ។

កីឡាករអន្តរជាតិបារាំងវ័យ២២ ឆ្នាំ Dembele ដែលត្រូវបានក្លិប Barcelona ទិញមកក្នុងតម្លៃប្រមាណ ១២៥លានអឺរ៉ូពីក្លិប Dortmund កាលឆ្នាំ២១៧ ហើយ​ពេលនេះរូបគេបង្ហាញខ្លួនបាន ៧៤ប្រកួត ឲ្យក្រុមខ្លាំងរបស់អេស្ប៉ាញ ខណៈរូបគេទើបតែជាពីរបួស និងអាចវិលចូលហ្វឹកហាត់បានសារថ្មីនោះ ក៏ត្រូវបានរងរបួសម្តងទៀតក្នុងពេលហ្វឹកហាត់ ហើយក៏ត្រូវបានក្លិបប្រកាលពីការសម្រាកព្យាបាលរហូត ៦ខែតែម្តង គ្រាដែលរូបគេទើបលេងបាន ៥ប្រកួតក្នុងរដូវកាលលីគ LaLiga ២០១៩-២០២០នេះនិងពេញ ៩០នាទីបានតែ ៣ប្រកួតប៉ុណ្ណោះ។

ក្នុងរដូវកាលនេះ Dembele ត្រូវខកខានប្រកួតជាច្រើនជាមួយក្រុម Barcelona មានដូចជាពានរង្វាន់ Champions League និងជំនួប Eclasico រវាង Barcelona ប៉ះ Real Madrid នៅសប្តាហ៍ទី២៦ ហើយមិនអាចបង្ហាញខ្លួនក្នុងប្រកួតពានរង្វាន់ Euro 2020 នោះទេ៕