(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានធ្វើការរចនានិមិត្តសញ្ញាក្រុមគោព្រៃកម្ពុជា សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងកម្មវិធីផ្សព្វផ្សាយ ឬការប្រកួតនានា ដែលរៀបចំដោយសហព័ន្ធប្រចាំតំបន់អាស៊ាននេះ ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ។

ប៉ុន្ដែមុនសម្រេចប្រើប្រាស់និមិត្តសញ្ញាក្រុមគោព្រៃកម្ពុជាខាងលើជាផ្លូវការ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ ក៏បានផ្ដល់សិទ្ធឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំកម្មវិធីបោះឆ្នោតពីសំណាក់អ្នកគាំទ្រក្រុមគោព្រៃ ដើម្បីជ្រើសរើសនិមិត្តសញ្ញាផ្លូវការមួយ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៅ AFF ផងដែរ៕