(សេអ៊ូល)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ភ្នាក់ងាររបស់តារាសម្តែងស្រី Go Soo Jung បានចេញសេចក្តីប្រកាសថា នាងបានទទួលមរណភាពហើយ ខណៈមូលហេុតគឺមិនត្រូវបានទម្លាយនោះទេ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយចេញពីសារព័ត៌មាន Soompi នៅព្រឹកថ្ងៃពុធ​ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ពិធីបុណ្យសព្វរបស់តារាស្រី Go Soo Jung ធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ជាលក្ខណៈឯកជន ពោលមានតែសមាជិកក្រុមគ្រួសាររបស់នាងតែប៉ុណ្ណោះ។

គួរជម្រាបថា តារាស្រីធ្លាប់ចូលរួមសម្តែងក្នុងចម្រៀង «With Seoul» របស់ក្រុម BTS រូបនេះកើតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៥។ បន្ថែមពីនេះ ក្នុងឆ្នាំ២០១៦ នឹងបានចូលរួមសម្តែងក្នុងរឿង «Goblin» បន្ទាប់មកក៏បានសម្តែងរឿងរឿង «Solomon’s Perjury» ផងដែរ៕