(បរទេស)៖ សត្វឆ្មាមួយក្បាលនៅប្រទេសស៊ីបេរី មានឈ្មោះថា Dymka ត្រូវបានអ្នកចិញ្ចឹមរបស់វា ពាក់ជើងសិប្បនិម្មិតឲ្យ បន្ទាប់ពីវាបានបាត់បង់ក្រញាំទាំង៤ កាលពី២ឆ្នាំមុន។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន CGTN នៅថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០២០។

តាមរយៈវីដេអូបានឲ្យដឹងថា សត្វឆ្មាមួយក្បាលនេះ ត្រូវបានម្ចាស់របស់វាទិញមកពីពេទ្យសត្វ បន្ទាប់ពីវាត្រូវបានគេមើលជាសះស្បើយពីសេចក្តីស្លាប់។ ៧សប្តាហ៍បន្ទាប់ពីវះកាត់ដាក់ជើងសិប្បនិម្មិត បច្ចុប្បន្នសត្វឆ្មាមួយក្បាលនេះ ឃើញថាមានភាពប្រសើរឡើងវិញហើយ ដោយវាបានរត់លេងយ៉ាងសប្បាយរីករាយផងដែរ៕