(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅ Jose Mourinho បានបង្ហាញអារម្មណ៍សប្បាយចិត្ត បើទោះបីជាការងារនៅ Tottenham Hotspur មានការលំបាកបន្តិចក្តី តែលោកពេញចិត្តនឹងធ្វើវាដោយលោកបានលើកឡើងថា «ពិតណាស់ ខ្ញុំសប្បាយចិត្តក្នុងការធ្វើវា ហើយយើងរង់ចាំអ្វីដែលមកដល់ និងសម្រាប់រដូវកាលក្រោយដែលនឹងមកដល់នាខែកក្កដា ឆ្នាំ២០២០»

តាមរយៈ Skysport អ្នកចាត់ាការក្រុមក្នុងលីគកំពូលអង់គ្លេស Premier League 2019-2020 បាននឹងកំពុងនាំ Tottenham ប្រជែងឡើងទៅឈរលេខរៀងទី ៤ក្នុងតារាងពិន្ទុ ដោយពេលនេះគិតត្រឹមសប្តាហ៍ទី២៥ ឈរលេខ៦ និងរកបាន ៣៧ពិន្ទុ ដោយត្រូវប្រជែងជាមួយក្រុមតោខៀវ Chelsea ដែលឈរលេខ៤ និង Sheffield United ឈរលេខ៥ ក្នុងតារាងពិន្ទុ។

បុរសវ័យ ៥៧ឆ្នាំ Mourinho បានលើកឡើងថា លោកពិតជាសប្បាយចិត្តដឹកនាំក្រុម និងចូលចិត្តកីឡាករនៅទីនេះ ជាមួយទំនាក់ទំនងរវាងលោក និងពួកគេកាន់តែល្អថែមទៀត។ Tottenham ប្រជែងក្នុងពានរង្វាន់ FA Cup និង Champions League យ៉ាងខ្លាំងនារដូវកាលនេះ៕