(បរទេស)៖ អ្នកងូតទឹកម៉ាល់ឌីវមួយក្រុម បាននាំគ្នាផ្ញើរសារជូនពរដល់ប្រជាជនវូហានពីក្រោមបាតសមុទ្រ ឲ្យមានភាពរឹងមាំបន្តទៀត ក្នុងការ​ប្រយុទ្ធនឹងកូរ៉ូណាវីរុសប្រភេទថ្មី។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន New China TV នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

តាមរយៈវីដេអូមួយបានបង្ហាញពីសកម្មភាពរបស់ក្រុមអ្នកងូតទឹកម៉ាល់ឌីវ ស្រែកផ្តល់កំលាំងចិត្តពីក្រោមបាតសមុទ្រ ជាមួយនឹងកាយវិការលើកដៃ បង្ហាញថារឹងមាំឡើងៗ។ ជាមួយគ្នានេះក៏មានអក្សរមួយផ្ទាំងដែលមានសរសេរអក្សរជាភាសាអង់គ្លេសថា «Wuhan Stay Strong» ដែលបកប្រែជាភាសាខ្មែរថា «វូហានរឹងមាំ»