(ពិភពលោក)៖ កីឡាករវាយកូនហ្គោល (Golf) Rory Mcilroy បានហក់ឡើងមកនៅចំណាត់ថ្នាក់លេខ១ វិញក្នុងតារាងចំណាត់ថ្នាក់ពិភពលោកប្រចាំខែកុម្ភៈ ឆ្នាំ២០២០ នេះដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយពេលរូបគេខកខានប្រកួត មានរយៈពេល ៧ខែមកនេះ។

តាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយថា បុរសវ័យ ២៩ឆ្នាំ Rory បានឈ្នះជើងឯក PGA Championship កាលខែឧសភា ឆ្នាំ២០១៩ កន្លងទៅ និងរកបានជ័យជម្នះតែម្តងគត់ទៅលើ Memphis កាលខែកក្កដាក្នុងឆ្នាំដដែលនោះ និងខកខានការប្រកួតជាច្រើនរហូតដល់បច្ចុប្បន្ន។

ទន្ទឹមគ្នានោះ ពុំមាននរណាម្នាក់បង្ហាញពីការមិនពេញចិត្ត និងខឹងសម្បារចំពោះរូបមន្តគណនាចំណាត់ថ្នាក់ពិភពលោក របស់ PGA នោះទេ ដ្បិតជើងខ្លាំង Tiger Woods ដែលតែងតែជាប់ចំណាត់ថ្នាក់លេខ១ យ៉ាងហោចធ្លាក់ដល់លេខ២ បានធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ៨ វិញក្នុងខែកុម្ភៈនេះ។

តែបើប្រៀបធៀបពីប្រាក់ចំណូលវិញ កីឡាករសញ្ជាតិអៀរឡង់ខាងជើង Rory Mcilroy បានឈរនៅលេខ២ ដែលមានប្រាក់ប្រមាណ ២.៧៥លានដុល្លារ ចាញ់កីឡាករអាមេរិក Justin Thomas ដែលមាន ៣.៨៩លានដុល្លារ និង Tiger Woods ឈរនៅលេខ១០ មានប្រមាណ ១.៩៣លានដុល្លារ៕