(ម៉ានីល)៖ ក្រុមម្ចាស់ជើងឯកហ្វីលីពីន Ceres-Negros FC នឹងបង្ហាញភាពខ្លាំងឡើងវិញ ក្នុងថ្ងៃបើកឆាក AFC Cup 2020 វគ្គសន្សំពិន្ទុប្រចាំពូល G ទល់នឹងព្រះខ័នរាជស្វាយរៀង របស់កម្ពុជាល្ងាចនេះនៅកីឡដ្ឋាន រីហ្សាល់ ក្នុងទីក្រុងម៉ានីល។

ក្រុមដែលតែងតែប្រើទម្រង់ចតឡានក្រុង (Busmen) មួយនេះទើបបញ្ចប់យុទ្ធនាការ AFC Champions League របស់ពួកគេជាមួយនឹងការបរាជ័យក្នុងវគ្គជម្រុះទល់នឹងក្រុម FC Tokyo របស់ជប៉ុនក្នុងលទ្ធផល ១-០ នឹងចាប់ផ្តើមរឹងមាំជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជាវិញម្តង ដ្បិតស្វាយរៀង បានគ្រប់គ្រងពានរង្វាន់លីគ ឆ្នាំ២០១៩ និងចាញ់តែ ១លើកគត់ ក្នុងការប្រកួតដណ្តើមជើងឯកកាលពីឆ្នាំទៅ និងជាក្រុមលេងឈ្នះវគ្គ Play-off ដែលបានយកឈ្នះ Master 7 ក្នុងលទ្ធផល ៧-១ ទាំងពីរជើង។

ខ្សែប្រយុទ្ធរបស់ក្រុម Ceres-Negros លោក Robert Lopez Mendy ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃវគ្គជម្រុះ AFC Champions League បាននិយាយថា «ខ្ញុំគិតថា យើងបានត្រៀមលក្ខណៈយ៉ាងល្អប្រសើរ។ ខ្ញុំគិតថាយើងបានត្រៀមខ្លួនរួចរាល់ហើយ។ យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងនេះ។ យើងមានកីឡាករល្អហើយយើងនៅតែអាចខ្លាំងជាងនេះទៀត»

Ceres-Negros ដែលមានលោក Risto Vidakovic ជាគ្រូបង្វឹកនោះបានឲ្យដឹងថា គាត់ស្ថិតនៅក្នុងក្រុមដ៏លំបាកមួយនៅក្នុងតំបន់អាស៊ាន ប៉ុន្តែគាត់មើលឃើញបំណងប្រាថ្នារបស់ក្រុមដើម្បីទទួលបានជោគជ័យក្នុងឆ្នាំទី៥ នៃវគ្គជម្រុះក្នុងពូល។

លោកបានបន្តថា «ក្រុមនេះមានការលើកទឹកចិត្តខ្ពស់ក្នុងការប្រឈមនឹងការប្រកួត AFC Cup។ យើងបានលេង ៤ដងចុងក្រោយរួចទៅហើយ ហើយឥឡូវនេះត្រូវបានលើកទឹកចិត្តខ្ពស់ក្នុងការចាប់ផ្តើមការប្រកួតនេះទៀត»

Ceres Negros FC ក៏នឹងត្រូវប្រជែងជាមួយក្រុមវៀតណាម Than Quang Ninh នៅផ្ទះនៅថ្ងៃទី២៥ មុនជួបជើងឯកឥណ្ឌូណេស៊ី Bali United នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្នុងនាមជាក្រុមស្ថិតក្នុងពូល G ក្នុងព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2020៕