(ចិន)៖ មនុស្សយន្តល្បាត 5G ដំបូងបង្អស់របស់ចិនត្រូវបានគេបង្កើតឡើង ដើម្បីវាស់សីតុណ្ហភាព។ មនុស្សយន្តនេះផងដែរ ត្រូវបានដាក់ឲ្យដំណើរការនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

ពិតណាស់មនុស្សយន្តនេះផងដែរ មិនត្រឹមតែអាចពិនិត្យសីតុណ្ហភាពមនុស្ស១០នាក់ក្នុងពេលតែមួយនោះទេ ប៉ុន្តែក៏មានមុខងារពិសេសមួយទៀតផងដែរ ក្នុងការពិនិត្យអ្នកដំណើរ ថាតើមានការពាក់ម៉ាសដែរឬអត់។

គួរជម្រាបថា រ៉ូបូតនេះផងដែរគឺត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងកូរ៉ូណាវីរុស តាមរយៈការឆែកសីតុណ្ហភាពគ្រប់អ្នកដំណើរចេញចូល៕