(ភ្នំពេញ)៖ តារាចម្រៀងរ៉េបវ័យក្មេង លោក Tempo ថ្មីៗនេះ លោកបានបញ្ចេញនូវបទថ្មី របស់ខ្លួនមួយបទទៀតហើយ ក្នុងផលិតកម្ម Galaxy Navatra មានចំណងជើងថា «នារីបឹងទំពុន» លើកសរសើរសម្រស់នារីៗ ដែលរស់នៅបឹងទំពុន គឺសុទ្ធសឹងតែមានរូបសម្រស់ស្រស់សោភា គួរឲ្យចង់គយគន់ ខណៈដែលចម្រៀងមួយបទនេះ កំពុងឆក់បានការគាំទ្រ ព្រមទាំងមានការចាប់អារម្មណ៍ច្រើន ពីទស្សនិកជន ជាពិសេសស្រីៗដែលរស់នៅតំបន់បឹងទំពុនផ្ទាល់​។

ជាការពិតណាស់ តាមរយៈបទចម្រៀងមានចំណងជើងថា «នារីបឹងទំពន់» កំពុងតែអង្រួនដួងចិត្ត និងមានការពេញនិយមច្រើនពីទស្សនិកជន ជាពិសេសមិត្តយុវវ័យដែលចូលចិត្តបទចម្រៀងរ៉េប ដូចជាបទនេះតែម្ដង។ យ៉ាងណាមិញ ចម្រៀងមួយបទនេះ របស់តារាចម្រៀង លោកTempo មិនត្រឹមតែមានបទភ្លេងពីរោះនោះទេ ថែមទាំងមានអត្ថន័យលើកសរសើរចំៗ ពីសម្រស់នារីដែលរស់នៅបឹងទំពន់ ដែលជាកន្លែងលោករស់នៅផ្ទាល់តែម្ដង។

តាមអត្ថន័យនៃបទចម្រៀងរបស់លោក Tempo គឺលើកសរសើរខ្លាំងតែម្ដង ពីសម្រស់នារីដែលរស់នៅបឹងទំពុន គឺសុទ្ធសឹងតែមានរូបសម្រស់ស្រស់សោភា គួរឲ្យចង់គយគន់ មានដើមទ្រូងមូលក្បំ សមនឹងត្រគាកសាយ ឃើញហើយ ចង់តែទៅកៀកកើយរាំជិត ដើម្បីឲ្យបានស្រាកស្រាន្តចិត្តដែលលួចគួចបេតី។

ចង់ដឹងកាន់តែច្បាស់ថា «នារីបឹងទំពុន» របស់ Tempo មានអត្ថន័យ និងបទភ្លេងពីរោះប្លែកយ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់នូវចម្រៀងមួយបទនេះ ទាំងអស់គ្នា៖